Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះអេហ្ស៊ីប EgyptAir ដឹកមនុស្ស១២៩នាក់ បានចុះចតជាបន្ទាន់នៅអូបេគីស្ថាន សង្ស័យមានបង្កៃគ្រាប់បែក

08-06-2016 15:25

(អូបេគីស្ថាន)៖ យន្តហោះអេហ្ស៊ីបដឹកមនុស្សសរុប ១២៩នាក់ ដែលមានគោលដៅឆ្ពោះទៅទីក្រុង ប៉េកាំងប្រទេសចិននោះ បានចុះចតជាបន្ទាន់ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីទទួលការគំរាមថា មានដាក់បង្កៃគ្រាប់បែកនៅលើនោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។

យន្តហោះខាងលើនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប EgyptAir ដែលធ្លាប់រងការ ធ្លាក់យន្តហោះមួយគ្រឿងម្តងរួចមកហើយ កាលពីថ្ងៃទី១៩ ខែឧសភាកន្លងទៅនេះ។ យន្តហោះបានចាកចេញពីរដ្ឋធានីគែរ ឆ្ពោះទៅទីក្រុងប៉េកាំងប្រទេសចិន ប៉ុន្តែត្រូវបង្ខំចុះចតពាក់កណ្តាលផ្លូវ ដោយសារតែមានសារព្រមាន ពីការដាក់បង្កៃគ្រាប់បែក។

គួរបញ្ជាក់ថា អ្នកដំណើរទាំងអស់ បានចុះចេញពីយន្តហោះដោយសុវត្ថិភាព ដើម្បីទុកឲ្យក្រុមជំនាញ ធ្វើការត្រួតពិនិត្យ ប៉ុន្តែមិនទាន់អាចបញ្ជាក់ពីលទ្ធផលនោះទេពេលនេះ៕