(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ ខណៈមេឃធ្លាក់ភ្លៀងមួយមេធំ នៅទីក្រុងភ្នំពេញ នោះបណ្ដាលឲ្យដើមអំពិល មួយដើមធំ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរលំដោយសារកម្លាំង ខ្យល់បណ្ដាលឲ្យសង្កត់ទៅលើរថយន្តដែលចត នៅក្បែរនោះអស់ជាច្រើនគ្រឿង។
សេចក្ដីរាយការណ៍ពីកន្លែងកើត ឧប្បត្តិហេតុនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា ដើមអំពិល មួយដើមធំដែលរលំ គឺដោយសារតែជាដើមចាស់មិនមានឬសកែវ ហើយខណៈដែលរលំនេះបានសង្កត់ទៅលើ រថយន្តចំនួន៥គ្រឿង ដែលចតនៅក្បែរនោះ បណ្ដាលឲ្យរងនូវការខូចខាតគួរសមផងដែរ។
សេចក្ដីរាយការណ៍បានឲ្យដឹងបន្តថា ករណីរលំដើមអំពិលខាងលើនេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ ដល់មនុស្សនោះឡើយ ព្រោះខណៈមេឃភ្លៀង មនុស្សម្នាចូលជ្រកនៅក្នុងអាគារ មិនបាននៅកន្លែងកើតហេតុនោះទេ៕