(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក XING BAOGUO Qilu SEZ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ លោក XIE XIAOHONG អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុប លោក WANG CHUANWEI អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុបប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាក្រោយក្រុមហ៊ុនសាយលន់គ្រុបបានសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។
លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់ បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្តដែលកន្លងមកតែងតែផ្តល់នូវការគៀគរគ្រប់មធ្យោបាយដើម្បីឲ្យក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុននានាមកបណ្តាក់ទុនវិនិយោគ នៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលថ្មីៗនេះ។
ជាមួយគ្នានេះ លោកអភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូជានពុចាយ លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់រួមទាំង ក្រុមហ៊ុនផ្សេងៗទៀតដែលមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងទំបន់សេដកិច្ចពិសេសឈីលូនាពេលកន្លងមក។
លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកវិយោគទាំងអស់ដែលមកបណ្ដាក់ទុនវិយោគនៅខេត្តស្វាយរៀង ជាពិសេសបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្តរាប់មុឺននាក់ ហើយក៏ជាកិច្ចការសំខាន់អាជ្ញាធរខេត្តគឺយកចិត្តទុកដាក់ការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ៕