(ភ្នំពេញ)៖ Huawei P9 ធ្លាប់បានធ្វើឲ្យពិភពលោកទំាងមូលកក្រើករំជើបរំជួល ម្តងរួចមកហើយ កាលពីថ្ងៃទី០៦ ខែមេសា ក្នុងការដាក់ តាំងបង្ហាញ និងសម្ពោធជាផ្លូវការនៅទីក្រុងឡុងដ៍ ប៉ុន្តែថ្មីៗនេះ Huawei P9 បានធ្វើឲ្យមានការំជើបរំជួលសារជាថ្មីម្តងទៀតដោយមាន ការទន្ទឹងរង់ចាំនូវ វត្តមានរបស់ទូរស័ព្ទ ម៉ូដែលថ្មីនេះ យ៉ាងអន្ទៈសារបំផុតពីសំណាក់អ្នកនិយមស្មាតហ្វូន នៅកម្ពុជាបន្ទាប់ពីលេចឮដំណឹង ថា Huawei P9 នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ។
ដើម្បីជាការឆ្លើយតបទៅកាន់ការទន្ទឹងរង់ចាំនេះ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុន Huawei កម្ពុជាបានរៀបចំនូវកម្មវិធីដាក់ សម្ពោធជាផ្លូវការ និងដំណើរការលក់ កំពូលស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបានដឹងថា ជាស្មាតហ្វូនដំបូង ដែលមានបំពាក់នូវកាមេរ៉ា ដល់ទៅពីរ បច្ចេកវិទ្យាថ្មីស្រឡាង ជាសមិទ្ធិផលនៃការរួមសហការគ្នា រវាងក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិពីរ គឺក្រុមហ៊ុន Huawei និងក្រុមហ៊ុន Leica Camera AG ដែលកម្មវិធីដ៏អស្ចារ្យនេះ ប្រព្រឹត្តិទៅនៅ រោងភាពយន្ត Major Cineplex ផ្សារទំនើប AEON Mall។
ក្នុងកម្មវិធីសម្ភោធដ៏វិសេសនោះ ក៏មានការអញ្ជើញចូលរួមពី តារាបង្ហាញម៉ូតល្បីៗលំដាប់កំពូលនៅកម្ពុជា ដែលមានឈ្មោះបោះសម្លេង ក្រុមចម្រៀង Acoustic និងជាពិសេសកំពូលតារា ចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា មាស សុខ សោភា ឯកអគ្គរាជទូតសុច្ឆន្ទៈអ្នកជំនាញ ថតរូបអាជីពល្បីៗ អ្នកគាំទ្រ (Fans) និងបណ្តាញអ្នកសារព័ត៌មានជាច្រើនរូប ដែលញំាងឲ្យកម្មវិធី មានសភាពអ៊ូអរខ្លាំង។ ជាពិសេសគឺ វត្តមានរបស់ Huawei P9 និងការបង្ហាញឲ្យកាន់ តែច្បាស់ពីសមត្ថភាពពិតគ្មានគូប្រៀប ក្នុងការថតរូបអាជីព របស់កាមេរ៉ាភ្លោះលើ Huawei P9 ។
ថ្លែងក្នុងឱកាសបើកសម្ភោធ Huawei P9, Huawei P9 Plus & P9 Lite, លោក Liu Ziyang ហៅ ជេ សុន ប្រធាននាយកដ្ឋានឧបករណ៍ ចល័តរបស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា (Cambodia Huawei Mobile Device Department) បានឲ្យដឹងថា «ចំណុចលេចធ្លោរបំផុត របស់ Huawei P9 គឺកាមេរ៉ាភ្លោះដែលមានសមត្ថភាពអាចផ្តិត យករូបភាព ពណ៌បានច្បាស់ល្អ មិនត្រឹមតែប៉ុណ្ណឹង អ្នកក៏អាចថតរូបសខ្មៅ បានយ៉ាងប្រសើរផងដែរ»។
កញ្ញា មាស សុខសោភា ឯកអគ្គរាជទូតសុច្ឆន្ទៈ ដែលមានវត្តមាន នៅក្នុងកម្មវិធីសម្ពោធនោះបាន ឲ្យដឹងផងដែរថា «ខ្ញុំធ្លាប់បានសាក កាមេរ៉ារបស់ P9 នេះកាលពីថ្ងៃទី30 ខែមេសា កន្លងមក ជាមួយក្រុមការងារ Huawei និងបងៗអ្នកសារព័ត៌មានឃើញថារូបថតដែលផ្តិត យកដោយ កាមេរ៉ាភ្លោះ Huawei P9 ចេញមកម៉ត់ស្អាតមែនទែន ខ្ញុំមានអារម្មណ៍ ហាក់បីដូចជា ខ្ញុំកំពុងតែយកកាមេរ៉ា ថតរូបអាជីព Leica មកថតអីចឹង។ ខ្ញុំចាំបានថា កាលហ្នឹង អ្វីដែលខ្ញុំភ្ញាក់ផ្អើលខ្លាំង គឺកាមេរ៉ាភ្លោះ»។
យ៉ាងណាមិញ កម្មវិធីសម្ភោធជាផ្លូវការរបស់ទូរស័ព្ទម៉ូឌែល Huawei P9, Huawei P9 Plus Huawei P9 Lite បានទាក់ទាញចំណាប់ អារម្មណ៍ និងទទួលបានការកោតសសើរខ្លាំងពីសំណាក់ អ្នកចូលរួមទាំងអស់ ហើយនៅក្នុងកម្មវិធី មានជាការបង្ហាញម៉ូតដោយតារាល្បីៗ ស្រស់ស្អាត កាន់ជាមួយនឹងទូរស័ព្ទម៉ូឌែល Huawei P9 និងមានជាការដាក់អោយសាកល្បងនូវសមត្ថភាព និងគុណភាពរបស់ទូរស័ព្ទ Huawei P9 កំពូល ស្មាតហ្វូន ជំនាន់ថ្មីរបស់ Huawei ផងដែរ។
Huawei P9 ដាក់ដំណើរការ លក់ជាផ្លូវការចាប់ពីថ្ងៃសម្ភោធតទៅហើយ! ដែលជាដំណឹងដ៏ល្អមួយសម្រាប់ អ្នកប្រើប្រាស់ទាំងអស់ កំពុងតែទន្ទឹងរង់ចាំ ការមកដល់របស់ស្មាតហ្វូនត្រកូល P។ ក្នុងឱកាសនេះ ក្រុមហ៊ុន Huawei និងប្រកាសលក់ស្មាតហ្វូន P9 នៅក្នុងតម្លៃ ត្រឹមតែ 469$, P9 Plus មានតម្លៃត្រឹមតែ 680$ និង P9 Lite មានតម្លៃត្រឹមតែ 249$ ប៉ុណ្នោះ។ ជាពិសេស អតិថិជនអាចទទួលបាន ទូរស័ព្ទដ៏ស្រស់ស្អាត P9 តាមរយៈការទិញបង់រំលស់ពី Aeon ក្នុងអត្រាការប្រាក់ពិសេស សូមប្រញាប់ឡើងកុំអោយឱកាសនេះ កន្លងផុតទៅ។
ជាមួយនឹងលក្ខណៈពិសេសទាំងអស់ដែល Hauwei P9 មានទូរស័ព្ទនេះ វាកាន់តែអស្ចារ្យទៅទៀត ជាមួយគម្រោង Power+ របស់ក្រុមហ៊ុន Smart ។ Power+ប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Smart ផ្តល់ឱ្យអតិថិជនទាំងអស់ នូវអ្វីដែលពួកគេត្រូវការ ទិន្នន័យ1000MB, ២៥០នាទីក្នុងការហៅចេញក្នុងប្រព័ន្ធ ការផ្ញើសារ គ្មានដែនកំណត់ និងការប្រើប្រាស់បណ្តាញ សង្គមដោយឥតកំណត់។
ពេលដែលអ្នកជាវទូរស័ព្ទ Huawei P9 អ្នកនឹងទទួលបាន ការប្រើប្រាស់គម្រោង Power+ ប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Smart+ ឥតគិតលុយ រហូតដល់៤ សប្តាហ៍សម្រាប់ ហើយក៏នឹងទទួលការរីករាយជាមួយ អ៊ិនធឺណិតល្បឿនលឿនបំផុត នៅក្នុងប្រទេសកម្ពុជា ជាមួយ 4G LTE របស់ក្រុមហ៊ុន Smart ។ ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ អតិថិជនដែលជាវ Huawei P9 ទាំងអស់គ្រាន់តែដាក់ បញ្ចូលស៊ីម ថ្មីឬស៊ីមមានស្រាប់របស់ពួកគេ ទៅក្នុងទូរស័ព្ទរួចចុច * 1010 # ដើម្បីទទួលយកកញ្ចប់ដ៏ពិសេសនេះ ហើយចុះឈ្មោះទៅក្នុង គម្រោង Power+ ដោយចុច *700* 100# ។ Smart ក៏ជាប្រតិបត្តិករទីមួយដែល នាំយកទូរស័ព្ទ Huawei P9 នេះចូលទៅក្នុងទីផ្សារកម្ពុជា ហើយ លោកអ្នកអាចរក Huawei P9 បាននៅ Smart Shop ព្រះមុនីវង្ស នេរុហ៍, មជ្ឈមណ្ឌលភ្នំពេញ, សូរិយា, មជ្ឈមណ្ឌល TK Avenue សៀមរាមនិងបាត់ដំបង៕