Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដល់ពេលនេះ បុរីទារក និងកុមារជាតិ ទទួលបានជំនួយពីមូលនិធិ ហោ ណាំហុង-បូរី ហោ​ ចំនួន ៣៣៥,០០០ដុល្លារ

11-10-2022 12:51

(ភ្នំពេញ)៖ លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ថា បានទទួលការជួយឧបត្ថម្ភ ពីមូលនិធិ ហោ ណាំហុង-បូរី ហោ រហូតមកដល់ថ្ងៃនេះ ចំនួន ៣៣៥,០០០ ដុល្លារអាមេរិក ដើម្បីចិញ្ចឹម និងព្យាបាលកុមារពិការ កំព្រា និងកើតជំងឺអេដស៍ ចំនួន ១៦៧នាក់។

លោកស្រី ថោ ពៅ បានថ្លែងអំណរគុណ ជូនចំពោះឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានប្រើប្រាស់ មូលនិធិ «ណាំហុង- បុរីហោ» ផ្តល់ជំនួយឧបត្ថម្ភដល់បុរីទារក និងកុមារជាតិ រហូតមកដល់ពេលបច្ចុប្បន្ននេះ៕