(ភ្នំពេញ)៖ នៅសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំអភិបាលរង ប្រធានការិយាល័យ មន្ត្រីរដ្ឋបាលខណ្ឌ ចុះចែកសម្ភារសិក្សា និងថវិកា ដល់ក្មួយៗសិស្សានុសិស្សនៅសាលា បឋមសិក្សាកប់ស្រូវ ចំនួន៤៦០នាក់។
នាឱកាសនោះលោក ធឹម សំអាន បានក្រើនរំលឹកទៅដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឲ្យក្លាយខ្លួនជាសិស្សពូកែ និងជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សីហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
លោក ធឹម សំអាន បានអំពាវនាវដល់ក្មួយៗ ត្រូវរស់នៅស្អាត ហូបស្អាត ពោលគឺចេះធ្វើអនាម័យ ដោយលាងដៃនឹងសាប៊ូ រៀងរាល់មុនពេលញាំអាហារ ដើម្បីការពារបានការឆ្លងមេរោគ និងការពារបាននូវជំងឺកូវីដ១៩ថែមទៀតផង។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ក្រៅពីក្មួយៗសិស្សានុសិស្ស ទទួលបានដោយក្នុងម្នាក់ៗ រួមមាន៖ សៀវភៅ០២ក្បាល ប៊ិចចំនួន០២ដើម ខ្មៅដៃ០២ដើម ថវិកា ចំនួន ១៥.០០០រៀល ព្រមទាំងហូបនំប៉័ងការីទៀត៕