Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ុល ហំម៖ គណបក្សសង្គ្រោះជាតិ នៅតែគាំទ្រឲ្យមានវប្បធម៌សន្ទនា​ ដើម្បីរកដំណោះស្រាយ

08-06-2016 14:38

(ភ្នំពេញ)៖ លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការ នាយកគណបក្សសង្គ្រោះជាតិ ថ្លែងឲ្យសាធារណជនថា គណបក្សសង្គ្រោះជាតិ នៅតែបន្តគាំទ្រវប្បធម៌សន្ទនា ដើម្បីរកដំណោះស្រាយដែលកំពុងកើតឡើង ហើយនៅថ្ងៃទី១០ ខែមិថុនាខាងមុខនេះ គណបក្សសង្គ្រោះជាតិ នឹងមានកិច្ចប្រជុំធំមួយ ជាមួយសមាជិកគណៈកម្មាធិការនាយក សមាជិកគណៈកម្មាធិការប្រតិបត្ដិថ្នាក់ជាតិ សមាជិកគណៈកម្មាធិការវិន័យថ្នាក់ជាតិ ដើម្បី ពិនិត្យស្ថានការណ៍ និងរៀបចំផែនការការងារបន្ដ

ការលើកឡើងរបស់លោក ប៉ុល ហំម បែបនេះធ្វើឡើងនៅក្នុងការប្រកាសព័ត៌មាន ស្ដីអំពី «ការវិវត្ដន៍នៃស្ថានភាពនយោបាយ» នៅព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦ នាទីស្នាក់ការកណ្ដាលគណបក្ស។

សូមជំរាបថា លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា លោកពិតជាបានស្នើសុំផ្ទាល់មាត់ ទៅកាន់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដើម្បីសុំចរចាជាមួយគណបក្សប្រជាជនកម្ពុជា តែមិនទាន់មានលិខិតជាផ្លូវការនៅឡើយទេ។

មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា ការស្នើសុំផ្ទាល់មាត់ទៅកាន់រដ្ឋសភា គឺគោលបំណងចង់ជួបចរចាជាមួយគណបក្សប្រជាជនដើម្បី ចង់ពង្រឹងវប្បធម៌សន្ទនា តែមិនបានសុំជួបជាមួយក្រុមតំណាងរាស្រ្ត សម្លេងភាគច្រើននោះទេ៕