(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានបញ្ជាក់តាមរយៈលិខិតមួយច្បាប់ ដែលផ្ញើជូនឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៨ ខែមិថុនានេះថា លោកនឹងដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចំនួន៩នាក់ផ្សេងទៀត ចូលទៅបំភ្លឺជូនរដ្ឋសភា នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៥ នាថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៨៖០០នាទីព្រឹក។
ការចូលបំភ្លឺរបស់លោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍានា និងប្រតិភូក្រសួងយុត្តិធម៌នេះ ធ្វើឡើងបន្ទាប់ពីមានសំណើ របស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បំភ្លឺ ជុំវិញបញ្ហាការអនុវត្តច្បាប់នៅកម្ពុជា៕
សូមអានលិខិតរបស់លោក អង្គ វង្សវឌ្ឍានា ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដូចខាងក្រោម៖