(ភ្នំពេញ)៖ ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានផ្ដល់អាហារូបករណ៍ និងជួយឧបត្ថម្ភដល់និស្សិតកម្ពុជា ចំនួន ៧នាក់ ទៅសិក្សានៅប្រទេសចិន ជូនលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

លោកឧបនាយករដ្ឋមន្ត្រី បានជ្រើសរើសនិស្សិតក្រីក្រ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៦នាក់ ដើម្បីទៅសិក្សានៅប្រទេសចិន។ និស្សិតទាំងអស់នេះ បានទៅដល់ប្រទេសចិនរួចហើយ៕