Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធា​នា​ធិ​បតី​ហ្វី​លី​ពីន​ថ្មី​៖ «បើសិនជាអ្នកមានកាំភ្លើង អ្នកអាចបាញ់សម្លាប់ពួកគេបាន...ខ្ញុំអនុញ្ញាតឲ្យធ្វើយ៉ាងនេះបាន»

08-06-2016 11:25

(ហ្វីលីពីន)៖ ប្រធានាធិបតីហ្វីលីពីនថ្មី លោក Rodrigo Duterte បានប្រកាសជាចំហថា ពលរដ្ឋហ្វីលីពីនទាំងអស់ អាចសម្លាប់ឧក្រិដ្ឋជនបាន មិនថាប្រើប្រាស់វិធីសាស្ត្រណានោះទេ ជាពិសេសគឺពួកចែកចាយថ្នាំញៀន ដែល​ប្រឆាំង​នឹង​ការចាប់ខ្លួន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៨ ខែមិថុនា។

លោក Duterte អាយុ៧១ឆ្នាំ បានលើកឡើងយ៉ាងដូច្នេះនៅក្នុងសេចក្ដីថ្លែងសុន្ទរកថា នៅទីក្រុង Davao ថា «កុំមាន​អារម្មណ៍ថាទើសទាល់ ក្នុងការទំនាក់ទំនងមកប៉ូលិស នៅពេលដែលពលរដ្ឋគ្រប់គ្នា​បានជួប ឬឃើញករណី​ឧក្រិដ្ឋកម្ម ឬការជួញដូរថ្នាំញៀន ហើយបើសិនជាអ្នកមានកាំភ្លើង អ្នកអាចបាញ់ពួកគេបាន...ខ្ញុំអនុញ្ញាតឲ្យធ្វើយ៉ាងនេះបាន»។

លោកបានលើកឡើងបន្ថែមទៀតថា «បាញ់ពួកគេ (ក្រុមជួញដូរគ្រឿងញៀន), ខ្ញុំនឹងផ្ដល់មេដាយដល់​អ្នក ព្រោះអ្នក​បាន​ចូលរួមនៅក្នុងសកម្មភាពសង្គម លុបបំបាត់បទឧក្រិដ្ឋ និងការជួញដូរគ្រឿងញៀន»៕