(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានចេញសេចក្តីប្រកាសព័ត៌មានថា គណបក្សខ្មែររួបរួមជាតិ សម្រេចដកខ្លួនចេញពីសមាជិកភាព នៃសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះតទៅ។
សូមជំរាបថា តាមគម្រោងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ និងថ្នាក់ដឹកនាំគណបក្សកម្ពុជានិយម នឹងជួបពិភាក្សា ដើម្បីស្វែងរកការសម្រេចរួម គណបក្សប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ ដែលនឹងធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ប៉ុន្តែនៅពេលនេះ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ប្រកាសដកខ្លួនចេញជាផ្លូវការហើយ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ៕