(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២០២,៧៨១នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៩,០១២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,៩៩៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៩,៨៨៩នាក់
៤៖ អាយុ៥ឆ្នាំ ៤២៤,៤០១នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧២,៤៧៩នាក់
ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,២១៨,៤៣៨នាក់, ដូសទី៤ចំនួន ៤,៣៧៨,២២៨នាក់ និងដូសទី៥ចំនួន ៩២៧,៤៣១នាក់ ។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕