(ភ្នំពេញ)៖ ជាការឆ្លើយតប និងបញ្ជាក់មកវិញភ្លាមៗ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រាប់អង្គភាព Fresh News មុននេះថា លោកពិតជាបានស្នើសុំផ្ទាល់មាត់ ទៅកាន់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដើម្បីសុំចរចាជាមួយគណបក្សប្រជាជនកម្ពុជា តែមិនទាន់មានលិខិតជាផ្លូវការនៅឡើយទេ។
មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា ការស្នើសុំផ្ទាល់មាត់ទៅកាន់រដ្ឋសភា គឺគោលបំណងចង់ជួបចរចាជាមួយគណបក្សប្រជាជនដើម្បី ចង់ពង្រឹងវប្បធម៌សន្ទនា តែមិនបានសុំជួបជាមួយក្រុមតំណាងរាស្រ្ត សម្លេងភាគច្រើននោះទេ។
មុននេះ លោក ឡេង ប៉េងឡុង បានប្រាប់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះ បានស្នើសុំផ្ទាល់មាត់មកកាន់រដ្ឋសភា ដើម្បីសុំចរចាជាមួយគណបក្សប្រជាជនកម្ពុជា៕