(ភ្នំពេញ)៖ យុវជនម្នាក់បើករថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ពេលកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ត្រង់សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ បានបើកទាក់ខ្សែភ្លើងបណ្ដាលឲ្យដាច់រប៉ាត់រប៉ាយពេញផ្លូវ វេលាម៉ោង១២៖២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមន។
មុនពេលកើតហេតុគេឃើញយុវជនម្នាក់ បើករថយន្តកុងតឺន័រក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3.C2520 បើកពីត្បូងទៅជើងខណៈមកដល់ចំណុចកើតខាងលើ បានទាក់ខ្សែភ្លើងបណ្ដាលឲ្យដាច់រប៉ាត់រប៉ាយពេញផ្លូវ ចំណែកតៃកុងរថយន្តបើកទ្វារគេខ្លួនបាត់បន្សល់រថយន្ត និងកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានទាក់ទងជំនាញមកធ្វើការវាស់វែង យករថយន្តបង្ករទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយទៅតាមផ្លូវច្បាប់៕