(ភ្នំពេញ)៖ កម្លាំង នៃគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌ បានចុះពិនិត្យ និងឆែកឆេរមើលទីតាំងដែលថាមានបើកលេងល្បែងស៊ីសង ផ្សាររតនាផ្លាហ្សាបឹងត្របែក សង្កាត់បឹងត្របែក ដោយពុំរកឃើញថា មានឧបករណ៍ប្រព្រឹត្តល្បែងណាមួយគួរកត់សម្គាល់នោះទេ។

ប្រតិ្តបត្តិការចុះបង្ក្រាប និងពិនិត្យទីតាំងខាងលើ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ម្ចាស់ទីតាំងខាងលើកុំឱ្យលួចបង្កប់លេងល្បែងស៉ីសងឱ្យសោះ បើមិនដូច្នេះទេ នឹងត្រូវបានសមត្ថកិច្ចអនុវត្តតាមច្បាប់ដែលបានកំណត់ជាក់ជាមិនខាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏បានបន្តចុះសួរសុខទុក្ខបងប្អូនអាជីវករ ដែលកំពុងលក់ដូរនៅជុំវិញបរិវេណផ្សារបឹងត្របែកផងដែរ៕