(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកប្រាក់បន្ថែមតាមអត្រាថ្មីសម្រាប់អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់នៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អនុវត្តតាមគោលការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ក្នុងការផ្លាស់ប្តូរអត្រាឧបត្ថម្ភតាមរយៈការផ្លាស់ប្តូរការកំណត់ទីតាំងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ពីទីតាំងជនបទទៅជាទីតាំងប្រជុំជនវិញនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមូលនិធិជំនួយសង្គមជាសេនាធិការប្រតិបត្តិសហការជាមួយក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អជ្ញាធរមូលដ្ឋាន និងធនាគារវីង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ ដែលបានមកផ្ទៀងផ្ទាត់ និងបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ គិតត្រឹមម៉ោង ១៧:០០ល្ងាច តាមអត្រាគណនាទីជនបទនោះ សូមអញ្ជើញទៅបើកសាច់ប្រាក់បន្ថែមតាមអត្រាថ្មីកំណត់គឺ ទីប្រជុំជនក្រៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃ៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤:០០រសៀល នៅតាមគ្រប់បញ្ជរវឹងនៅទូទាំងប្រទេស។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមរដ្ឋបាលខេត្ត បណ្តាញសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ និងជំរុញការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ។
ក្រសួងសង្គមកិច្ច សូមឲ្យអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ ដែលបានមកផ្ទៀងផ្ទាត់ និងបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ គិតត្រឹមម៉ោង ១៧:០០ល្ងាច មេត្តាជ្រាប និងសហការអនុវត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការអន្តរាគមន៍ជំនួយសង្គមដល់ប្រជាជន ពិសេស គ្រួសារក្រីក្រ និងងាយរងគ្រោះដោយមិនទុកប្រជាជនណាម្នាក់ចោល ហើយមិនមានការយកចិត្តទុកដាក់នោះឡើយ។
ករណីមានបញ្ហាក្នុងការបើកសាច់ប្រាក់ សូមទំនាក់ទំនងលេខទូរសព្ទ ក្រុមការងារទាន់ហេតុការណ៍មូលនិធិជាតិជំនួយសង្គម ០៩២/០១៥ ២១៩ ៨៨៨៕