(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហោះសារជូនពរ ថ្ងៃខួបកំណើតចៅប្រុសទី២០ គម្រប់៥ឆ្នាំ ដែលជាកូនប្រុសរបស់លោក ហ៊ុន ម៉ាណែត។

ក្រៅពីការអបអរសាទរថ្ងៃខួបកំណើតចៅប្រុសទី២០ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កូន និងចៅច្រើនពេកចាំថ្ងៃខែឆ្នាំកំណើតមិនអស់នោះទេ ប៉ុន្ដែចាំឈ្មោះច្បាស់ ព្រោះប្រហែលពាក់កណ្ដាលនៃចៅ និងកូនទាំងអស់របស់សម្ដេច គឺសម្ដេចជាអ្នកដាក់ឈ្មោះឲ្យ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ចៅប្រុសទី២០ ខួបកំណើតគម្រប់៥ឆ្នាំនៅថ្ងៃនេះ។ កូន និងចៅច្រើនពេកចាំថ្ងៃខែឆ្នាំកំណើតមិនអស់ទេ តែចាំឈ្មោះច្បាស់ ព្រោះប្រហែលជាងពាក់កណ្តាលនៃចៅ និងកូនទាំងអស់ខ្ញុំជាអ្នកដាក់ឈ្មោះឲ្យពួកគេ»