(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារដាក់គោលដៅ យាមល្បាតសហការនិងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារសម្រេចឃាត់ខ្លួនជនត្រូវសង្ស័យរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនចំនួន៤នាក់ដោយរកឃើញដកហូតវត្ថុតាងសង្ស័យជាម៉ាទឹកកកចំនួន២កញ្ចប់និងម៉ូតូចំនួន២គ្រឿងកាលពីល្ងាចថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៦ នៅចំណុច តាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក ឯក សេរីវុធ អធិការរង ទទួលផែនយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ក្នុងកិច្ច សហប្រតិបត្តិការបង្ក្រាបនេះដែរ ត្រូវបានអនុវត្តន៍ធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋានជ្រោយចង្វារ សហការនិងកម្លាំងនគរបាលខណ្ឌ ធ្វើការយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន តាមបណ្ដោយផ្លូវជាតិលេខ៦ ទើបបានប្រទះឃើញជនត្រូវសង្ស័យ មានបក្ខពួក៤នាក់ ជិះបើកម៉ូតូ២គ្រឿង ដោយកម្លាំងសមត្ថកិច្ចមានការសង្ស័យ ទើបធ្វើការឃាត់ និងឆែកឆេរកឃើញដកហូតថ្នាំញៀន ចំនួន២កញ្ចប់ សង្ស័យជាប្រភេទម៉ាទឹកកក រួមទាំងដកហូតមធ្យោបាយធ្វើដំណើរ របស់ជនទាំងនោះ មានម៉ូតូចំនួន២គ្រឿងផងដែរ។
ជនត្រូវឃាត់ខ្លួន៖ទី១-ឈ្មោះ ស៉ីម គង់ ភេទប្រុស អាយុ ៣០ឆ្នាំ ទី២-ឈ្មោះ ឌីម ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជន ត្រូវសង្ស័យទាំង២នាក់ខាងលើស្នាក់នៅ ភូមិព្រែកលៀប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ទី៣-ឈ្មោះ ញឹម ភារម្យ ភេទប្រុស អាយុ២៦ឆ្នាំ និងទី៤-ឈ្មោះ ចាប តុលា ភេទប្រុស អាយុ២១ឆ្នាំ ជនត្រូវសង្ស័យ ទាំង២នាក់ ស្នាក់នៅ ភូមិក្អម ឃុំឫស្សី ស្រុកមុខកំពូល ខេត្តកណ្ដាល ។
បច្ចប្បន្ន ជនត្រូវជាប់សង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង បាននិងកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីស្រាវជ្រាវបន្តចាត់ការតាមនិតិវិធី របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ៕