(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២០២,៣៥៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៨,៨៧៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,៩៧៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៩,៨៤៣នាក់
៤៖ អាយុ៥ឆ្នាំ ៤២៤,៣៤៩នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧២,៣១២នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,២១៦,៣៦៤នាក់, ដូសទី៤ចំនួន ៤,៣៧៥,១២១នាក់ និងដូសទី៥ចំនួន ៩២៥,១១៤នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕