(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាឱ្យ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីស្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់តាំងមន្ត្រីជំនាញក្រសួងកសិកម្ម ចុះទៅតាមមូលដ្ឋាននានា ដើម្បីវាយតម្លៃអំពីទំហំនៃការខូចខាតវិស័យកសិកម្ម ដែលបង្កឡើងដោយទឹកជំនន់ និងរៀបចំពូជស្រូវ និងដំណាំ ដើម្បីជួយពលរដ្ឋ។