(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបញ្ជូនសម្ភារ បរិក្ខា និងឯកសារបម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។

ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ៖

* ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន១០,៨៧៧,០១៧នាក់ ក្នុងនោះស្រីមានចំនួន៥,៥៦៨,៣៩៨នាក់
* ប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១ មានចំនួន៩,២០៥,៦៨១នាក់
* ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២ មានចំនួន៤០៩,០៥៦នាក់
* ចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន១០៤,៩៥៦នាក់
* ចំនួនការិយាល័យបោះឆ្នោត ឆ្នាំ២០២២ ប៉ាន់ស្មានមានចំនួន ២៣,៧៦០ការិយាល័យ៕