លោកស្រី ហ៊ីលឡារី គ្លីនតុន ចំណាយ ២០០,០០០ដុល្លារ តែទៅលើសំលៀកបំពាក់ ពេលឃោសនារកសំឡេងឆ្នោត
08-06-2016 09:41
(វ៉ាស៊ីនតោន)៖ នៅក្នុងយុទ្ធនាការប្រកួតប្រជែងស្វែងរកសំឡេងគាំទ្រ នៅក្នុងគណបក្សប្រជាធិបតេយ្យ បេក្ខជនប្រធានាធិបតីនាំមុខ របស់បក្សនិងសហរដ្ឋអាមេរិកទាំងមូលលោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានសារព័ត៌មានក្នុងស្រុកលើកឡើងថា លោកបានចំណាយប្រាក់ផ្ទាល់ខ្លួន ២០០,០០០ដុល្លារ ទៅហើយ គ្រាន់តែទៅលើសំលៀកបំពាក់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ សារព័ត៌មានអនឡាញ អាមេរិក នាព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។
បច្ចុប្បន្ននេះ លោកស្រី គ្លីនតុន បានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ហើយ នៅក្នុងការក្លាយជាបេក្ខភាព តែមួយគត់តំណាងគណបក្សប្រជាធិបតេយ្យ ដើម្បីទៅប្រកួតប្រជែងនៅក្នុងការបោះឆ្នោតធំ ដែលនឹង ប្រព្រឹត្តទៅនាអំឡុងដើមខែវិច្ឆិកាខាងមុខនេះ។ ចង់ដឹងថា តើលោក ដូណាល់ ត្រាំភ៍ មកពីគណបក្ស សាធារណរដ្ឋ និងលោកស្រី គ្លីនតុន បុគ្គលណានឹងក្លាយជាប្រធានាធិបតីទី ៤៥ របស់អាមេរិកនោះ?