(រតនគិរី)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្តសពលោក សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្ត នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ២៦ ផ្លូវលេខ៣១៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំមន្ត្រីរាជការបានចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពចំពោះការបាត់បង់លោក សុខ វុឌ្ឍី គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ប្រកបដោយឆន្ទៈមនសិការការងារ និងមានស្នាដៃក្នុងការចូលរួមកសាង និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី។
សូមជម្រាបថា លោក សុខ វុឌ្ឍី បានទទួលមរណភាព កាលពីវេលាម៉ោង១៨៖៤០នាទីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ដោយឧបទ្ទវហេតុចរាចរណ៍៕