(ភ្នំពេញ)៖ វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ស្រាបៀរលីអូ លើកទី៥ Division B បានឈានមកដល់ថ្ងៃទី៣ហើយ ដែលប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង១២រសៀល ដែលមានចំនួន៤គូ មានចំនួន៤គូ គឺគូទី១-យុវជនស្ម័គ្រចិត្ដសសរស្ដម្ភ ប្រកួតជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, គូទី២-ខ្មែរសាមគ្គីខេត្ដកំពង់ចាម ប្រកួតជាមួយកងពលតូចលេខ៣១ការពារកោះឆ្នេរ, គូទី៣-ស្នងការនគរបាលខេត្ដកំពង់ចាម ប្រកួតជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ដប៉ៃលិន និង គូទី៤-Aqua Family Resort ប្រកួតជាមួយ កងពលតូចអន្ដរាគមន៍លេខ៧។
ជាលទ្ធផលបច្ចេកទេសគូទី១- វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (៣-១) យុវជនស្ម័គ្រចិត្តសសរស្តម្ភ (២១-២៥, ២៥-១៩, ២៥-២២, ២៥-១៧), គូទី២- ខ្មែរសាមគ្គីកំពង់ចាម (៣-០) កងពលតូចលេខ៣១ការពារកោះឆ្នេរ (២៦-២៤, ២៥-២១,២ ៥-២២), គូទី៣-ស្នងការនគរបាលខេត្តកំពង់ចាម (៣-១) មន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន (២២-២៥, ២៥-២៣, ២៥-១៦, ២៥-១៦) និងគូទី៤-កងពលតូចអន្តរាគមន៍លេខ៧ (៣-១) Aqua Family Resort (២៥-១៥, ២៥-១៨, ២៤-២៦, ២៥-២០)។
សម្រាប់ការប្រកួតនៅថ្ងៃទី០៨ ខែមិថុនានេះ គឺមានចំនួន៤គូដូចគ្នាផងដែរ គូទី១-យុវជនភ្នំពេញថ្មី ប្រកួតជាមួយ កងពលតូចអន្ដរាគមន៍លេខ៧ ,គូទី២- ស្នងការនគរបាលខេត្ដកំពង់ចាម ប្រកួតជាមួយ Aqua Family Resort ,គូទី៣-យុវជនបាត់ដំបង ប្រកួតជាមួយ កងពលតូចលេខ៣១ការពារកោះឆ្នេរ ,គូទី៤-យុវជនស្ម័គ្រចិត្ដសសរស្ដម្ភ ប្រកួតជាមួយ ខ្មែរសាមគ្គីខេត្ដកំពង់ចាម។
ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball ២០១៦) វគ្គផ្តាច់ព្រ័ត្រ មានចំនួន៥គូ នៃ Division B នេះមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែមិថុនាខាងមុខនេះ។
គួរបញ្ជាក់ថា អ្នកគាំទ្រក្រុមនីមួយៗ នៅក្នុងការប្រកួត របស់ Division B អាចបោះឆ្នោត ឲ្យក្រុមរបស់ពួកគាត់បាន នៅលើហ្វេសប៊ុក https://www.facebook.com/Leo-Beer-Cambodia1420805824847904/ ដើម្បីមានឱកាសឈ្នះរង្វាន់ ដូចជាស្រាបៀរលីអូជាច្រើនកេស និងអាវយឺតលីអូជាច្រើនរង្វាន់ ដោយការបោះឆ្នោតតាមហ្វេសប៊ុក នឹងផ្តល់នូវការបំផុសគំនិត និងលើកទឹកចិត្តបន្ថែម ដល់ក្រុមចូលរួមប្រកួតក្នុង Division B ដែលពួកគាត់ត្រៀមសម្រាប់ការប្រកួតជើងឯក និងជំរុញដល់ក្រុមកីឡាបាល់ទះ ដើម្បីបន្តការបណ្តុះបណ្តាល និងចូលរួមការប្រកួតនៅក្នុងឆ្នាំ ២០១៧ទៀត។
ព័ត៌មានលម្អិតសូមចូលទៅកាន់ គេហទំព័រ ៖http://www.leocupvolleyball.com/ ,សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា៕