(ភ្នំពេញ)៖ កម្លាំងគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឆ្មក់ចុះពិនិត្យអនុលោមភាពម៉ូតូធំទំនើបៗជាច្រើន ដែលប្រមូលផ្ដុំគ្នា នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ។

យ៉ាងណាមិញចំនួនជាក់លាក់ម៉ូតូដែលត្រូវបានពិនិត្យនោះ មិនទាន់ត្រូវបានសមត្ថកិច្ចគយបញ្ជាក់ឲ្យដឹងនៅឡើយទេ ប៉ុន្ដែសេចក្ដីរាយការណ៍ពីកន្លែងពិនិត្យជាក់ស្ដែង ត្រូវបានគេអះអាងថា រកឃើញជាច្រើនគ្រឿងជាម៉ូតូអត់ពន្ធ ហើយខ្លះទៀតបង់ពន្ធទម្លាក់ឆ្នាំ។

គួរជម្រាបថា ម៉ូតូធំជាច្រើនគ្រឿងនេះ បានប្រមូលផ្ដុំគ្នាដើម្បីត្រៀមធ្វើដំណើរកម្សាន្ដ ទៅខេត្តសៀមរាប ប៉ុន្ដែមិនទាន់បានចេញដំណើរផង ក៏ត្រូវសមត្ថកិច្ចគយចុះពិនិត្យតែម្ដង ហើយម៉ូតូធំទាំងនោះត្រូវបានគេដឹងថា មួយគ្រឿងខ្លះតម្លៃដល់ម៉ឺនដុល្លារ៕