(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩៩,៩៧៩នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៨,៧៣០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,៩០៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៩,៧៦៩នាក់
៤៖ អាយុ៥ឆ្នាំ ៤២៤,២៧៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧២,០៧៩នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,២១២,៩៤៤នាក់, ដូសទី៤ចំនួន ៤,៣៦៨,៥៥១នាក់ និងដូសទី៥ចំនួន ៩១៥,៧៣២នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕