(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យជំហានដំបូងនៃការអនុវត្តយុទ្ធនាការប្រយុទ្ធ ប្រឆាំងគប់ទម្រង់នៃអំពើជួញដូរមនុស្ស យុទ្ធនាការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងយុទ្ធនាការត្រួតពិនិត្យជនបរទស និងហត្ថពលកម្មបរទស
អនុវត្តអនុសាសន៍ និងបទបញ្ញដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំកិច្ចប្រជុំនាថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យលទ្ធផលជំហានដំបូង នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំង យុទ្ធនាការត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស គិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២។
កិច្ចប្រជុំនេះសម្រេចបានលទ្ធផល ដូចខាងក្រោម៖