(កំពង់ចាម)៖ អាជ្ញាធរសម្រេចបិទចរាចរណ៍បណ្ដោះអាសន្នផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ៩០ ស្ថិតក្នុងភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ដោយសារជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិ។
ជាមួយនឹងស្ថានភាពបែបនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបង្កឲ្យហូរកាត់ជន់លិចផ្លូវជាតិលេខ៧ នៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ។
លោកអភិបាលខេត្ត ក៏បានបញ្ជាឲ្យក្រុមការងារ ជីកកាត់ផ្លូវជាតិលេខ៧ ដេីម្បីដាក់លូរំដោះទឹកចេញពីបណ្តោយផ្លូវជាតិលេខ៧នេះ៕