(ភ្នំពេញ)៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កំពុងស្វែងរកបុគ្គលដែលមានសមត្ថភាពដើម្បីបំពេញតួនាទីជាអ្នកប្រឹក្សាការរៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាពសម្រាប់គម្រោង «ការកសាងសមត្ថភាពសម្រាប់ វិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម»។
ការចូលរួមចំណែករបស់ លោក/លោកស្រី នឹងជាចំណែកមួយ នៃការសម្រេចបាននូវការអនុវត្ដគម្រោង និងបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពផ្លូវ-ថ្នល់ នៃប្រទេសកម្ពុជា ក៏ដូចជាប្រទេសឡាវ និងវៀតណាម ផងដែរ។
លោក/លោកស្រី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើទម្រង់ពាក្យស្នើសុំមកកាន់ Email: [email protected] និង cc ទៅកាន់ Email: [email protected]។
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ សម្រាប់ព័ត៌មានបន្ថែមសូមស្កេន QR Code នៅក្នុងផ្ទាំងផ្សព្វផ្សាយ ឬទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០១៧ ៥៥ ៩៩ ៧៤ រៀងរាល់ម៉ោងធ្វើការ៕