TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់ និងជាសះស្បើយ១០នាក់ (Video inside)
07-10-2022 11:37
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន៦នាក់ និងជាសះស្បើយចំនួន១០នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩១២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៧៨៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕