(កណ្តាល)៖ លោក ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកណ្កាលស្ទឹង អមដំណើរដោយអនុប្រធាគណពង្រឹងឃុំ ក្រុមប្រឹក្សាស្រុក និងក្រុមការងារយុវជនជាច្រើននាក់ នាំយកអំណោយ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកចែកជូនពលរដ្ឋរាប់រយគ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងឃុំកណ្តោក និងឃុំជើងកើបកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។

លោក ណុប រ័ត្ននិមល បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលតែងតែគិតគូរយកចិត្តទុកដាក់ មកចំពោះប្រជាពលរដ្ឋដែលរងគ្រោះនៅស្រុកកណ្ដាលស្ទឹងនេះ។

លោកបានថ្លែងថា «ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា» ដែលតែងតែចុះជួយយកចិត្តទុកដាក់ដល់ប្រជារាស្ត្រទាំងអស់ មិនគិតពីនិន្នាការនយោបាយអ្វីឡើយ ពោលគឺសុទ្ធតែប្រជាជនខ្មែរតែមួយ ខ្មែរស្រលាញ់ ខ្មែរស្រលាញ់គណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោជានាយករដ្ឋមន្ត្រីជារៀងរហូត។

ស្ថិតក្នុងកាសនេះដែរ លោក ណុប រ័ត្ននិមល បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសផ្សេងៗចូលផ្ទះសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតវផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំ ពិសេសបើមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញ៉ាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានបន្ទាន់។

គួរជម្រាបជូនថា ភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងនេះ ទទួលការជន់លិចស្ទើរ១០០% ខណៈដែលអាជ្ញាធរខេត្តមូលដ្ឋាន កម្លាំងទាំង៣ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន បានសហការគ្នាល្អ ក្នុងការចុះជួយប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ឡើយ ខណៈសកម្មភាពទាំងនេះទទួលបានការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋពេញមួយ ស្រុកកណ្ដាលស្ទឹងតែម្ដង។

ក្នុងនោះដែរ លោកបាននាំយកអំណាយថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ចែកជូនដល់ប្រជាពលរដ្ឋចំនួន២៥១គ្រួសារ ក្នុងមួយគ្រួសារ អង្ករ១០គឹឡូ មី២កេសតូច ត្រីខ១យួរ និងថវិកាមួយចំនួនផងដែល៕