(ភ្នំពេញ)៖ យុវជនម្នាក់ពេលកំពុងរត់ហាត់ប្រាណ ក្នុងភូមិត្រូវក្មេងទំនើង៥នាក់ រស់នៅផ្ទះក្បែរខាងនាំគ្នាព្រួតវាយសន្លប់ស្តូកស្តឹង ជាងមួយម៉ោងរួចរត់ ទៅសម្ងំក្នុងផ្ទះបាត់ នៅវេលាម៉ោង១០យប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ក្នុងបុរីសន្តិភាព២ សង្កាតមចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ រតនា អាយុ៣០ជាង រស់នៅកន្លែងកើតហេតុខាងលើ។
នៅមុនកើតហេតុជនរងគ្រោះ កំពុងរត់ហាត់ប្រាណ ដើម្បីសុខភាពស្រាប់ជនសង្ស័យ ខាងលើមានគ្នា៥នាក់ ប្រដាប់ដោយដំបង មកស្ទាក់ព្រួតវាយជនរងគ្រោះ បណ្តាលរងរបួសធ្ងន់សន្លប់ ជាង១ម៉ោងហើយ នៅមិនទាន់ដឹងខ្លួនទៀត ដោយមិនទាន់ដឹងមូលហេតុ ច្បាស់លាស់នោះទេ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ និងដើម្បីតាមចាប់ក្រុមបង្កផងដែរ៕