(សៀមរាប)៖ គ្រួសារលោក​ ស្ដើង​ ដឿន​ និងលោកស្រី​ ឌី​ រ័ត្ន​ នៅភូមិគោកតាចាន់​ សង្កាត់គោកចក​ បានស័្មគ្រចិត្តផ្លាស់ទីលំនៅ​ពីតំបន់ឧទ្យានអង្គរ​ និងបានចូលរួមចាប់ឆ្នោតទទួល​យកដីឡូត៍​នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ​រុនតាឯក​ រួចហើយ​ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២​ ប៉ុន្តែលោកស្រី​ ឌី​ រ័ត្ន​ ជាភរិយា​នៅមានការអាឡោះអាល័យ​ដីដែលពួកគាត់អាស្រ័យផល​កន្លងមក និងមានការបារម្ភថា​ការចាកចេញទៅទីតាំងថ្មី​ នឹងធ្វើឱ្យពួកគាត់ជួបការ​លំបាក។

នៅពេលនេះ ក្រោយពីបានស្តាប់យ៉ាងច្បាស់នូវគោលនយោបាយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី​ លោកស្រី​ ឌី​ រ័ត្ន​ ក៏មានការនឹងនចិត្ត​ និងសប្បាយរីករាយឡើងវិញ​ដោយទទួលបាននូវការកាន់កាប់ដីធ្លីដែលមានការចុះបញ្ជីដែលជាដើមមទុនតជំនាន់ និងមានសរវាសាធារណ:គ្រប់ប្រភេទ​ ដូចជា​សាលារៀន​ មណ្ឌលសុខភាព​ ផ្សា​ ផ្លូវ​ ទឹកស្អាត​ អគ្គិសនី​ បណ្ណសមធម៌(ប្រភេទក្រីក្រ១)​ ១០ឆ្នាំ​ ថវិកា ១,៤លានរៀល​ និងសង្គសី​ ៣០សន្លឹកក្នុងមួយគ្រួសារ។ ល។

ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ប្រជាពលរដ្ឋដែលបានតាំងទីលំនៅតែលតោលខុសច្បាប់ជុំវិញប្រាសាទអង្គរវត្ត ដោយមិនមានការចុះបញ្ជី​ដីធ្លី ខ្វះសេវាសាធារណៈ​ និងអាស័យដ្ឋានផ្លូវការ​ ពេលនេះមានការកាន់កាប់ដីធ្លីដែលមានចុះបញ្ជីត្រឹមត្រូវនៅតំបន់រុនតាឯក សម្រាប់ជាដើមទុនតជំនាន់​ និងបានផ្តល់សេវាសាធារណៈ​គ្រប់ប្រភេទដូចជាសាលារៀន​ មណ្ឌលសុខភាព​ ផ្សារ​ ផ្លូវ​ ទឹកស្អាត​ អគ្គិសនី​ បណ្ណសមធម៍(ប្រភេទក្រីក្រ១)​ ១០ឆ្នាំ​ ថវិកា​ ១,៤លានរៀល​ និងសង្កសី​ ៣០សន្លឹកក្នុងមួយគ្រួសារ។ ល៕