(រតនគិរី)៖ ក្រុមចោរប្លន់ចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម វែងមួយដើម បានចូលទៅបាញ់ប្លន់ យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិទទឹង ឃុំរបាំង ស្រុកលំផាត់ ខេត្តរតនគិរី នាមុននេះបន្តិច នៅវេលាម៉ោងប្រមាណ៩៖៥០នាទី យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះមានឈ្មោះ បូរិន អាយុ២៧ឆ្នាំ ត្រូវក្រុមចោរបាញ់ធ្លាយពោះ រងរបួសធ្ងន់ ហើយរត់គេចខ្លួនអស់។
ក្រុមចោរបានប្លន់យកលុយពីជនរងគ្រោះ ប្រមាណ២ពាន់ដុល្លារ និងទ្រព្យសម្បត្តិមួយចំនួនទៀត។ នៅពេលនេះ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍ហើយ នៅកន្លែងកើតហេតុ៕