(ភ្នំពេញ)៖ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ទស្សនកិច្ចលើករបស់ នាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ធ្វើឡើងប្រមាណ២សប្តាហ៍បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការជាលើកទី២ នៅក្នុងប្រទេសគុយបាផងដែរ។
អំឡុងទស្សនកិច្ចនេះ Fresh News ក៏បានផ្សព្វផ្សាយព័ត៌មានសរុបចំនួន១៤ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីគុយបា មកកាន់ប្រទេសកម្ពុជា ក្នុងនោះរួមមានដូចតទៅ៖
៥៖ នាយករដ្ឋមន្ត្រីគុយបា បន្តជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចផ្លូវការ
៩៖ នាយករដ្ឋមន្ត្រីគុយបា ជួបសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ
១២៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ គុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា !
១៤៖ នាយករដ្ឋមន្ត្រីគុយបា បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ