(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងអង្គការដែលជាដៃគូ នឹងរៀបចំពិធីដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងស្ដីពី៖ «ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា និងប្រទេសថៃ (IKI SCP Asia វគ្គ២)» និងការដាក់ឲ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវ ពីការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព ដែលប្រព្រឹត្តទៅនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ពិធីនេះនឹងមានការអញ្ជើញចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក វណ្ណ មុន្នីនាថ អគ្គនាយកនៃ GDPS ក្រសួងបរិស្ថាន បណ្ឌិត UIf Jaeckel ប្រធានការិយាល័យការ សម្របខ្លួនរបស់អឺរ៉ុប និងអន្តរជាតិចំពោះការប្រែប្រួលអាកាសធាតុ នៃក្រសួងកិច្ចសហប្រតិបត្តិការ បរិស្ថាន ការអភិរក្សធម្មជាតិ សុវត្ថិភាពនុយក្លេអ៊ែរ និងការការពារអ្នកប្រើប្រាស់ព្រមទាំងលោក សេង ទៀក នាយកអង្គការ WWF កម្ពុជា៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖