(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភទឹកប្រាក់ចំនួន ៣៣,០០០ដុល្លារ ដល់មន្រ្តី និងកីឡាករទាំង៣៣រូប ដោយក្នុងម្នាក់ទទួលបាន ១០០០ដុល្លារអាមេរិក ក្រោយប្រកួតឈ្នះក្រុមកីឡាករឆាយនីសតៃប៉ិ នេះយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច ដូចទៅនឹងកាលកម្ពុជាឈ្នះទីម័រខាងកើតផងដែរ៕