(កោះកុង)៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាអភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ប្រសិនបើខ្ចីពីធនាគារបាន មកបង្កើតអាជីវកម្ម ត្រូវប្រើប្រាស់ឱ្យចំគោលដៅ និងមិនមែនខ្ចីមកដើម្បីទិញសម្ភារយឺហារនោះទេ ដូច្នេះការប្រើប្រាស់ប្រាក់កម្ចីត្រឹមត្រូវ ទើបធ្វើឱ្យជីវភាពគ្រួសារ និងអាជីវកម្មរីកចម្រើន។
ការលើកឡើងបែបនេះរបស់ឧកញ៉ា តែ តាំងប៉ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញបើកសិក្ខាសិលាស្តីពី «ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ» នៅខេត្តកោះកុង នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួម ពីសំណាក់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងមានការចូលរួមពីដោយមន្ត្រីស្ថាប័នពាក់ព័ន្ធ ព្រមទាំងសំណាក់ម្ចាស់អាជីវករប្រកបអាជីវកម្ម នៃសម្ព័ន្ធសមាគម និងមធ្យម ក្នុងខេត្តផងដែរ។
ឧកញ៉ា តែ តាំងប៉ បានថ្លែងថា អាជីករទាំងអស់ដែលបានមានបំណងចង់បើអាជីវកម្ម ដើម្បីរកប្រាក់ចំណូលចូលក្នុងក្រុមគ្រួសារឱ្យមានភាពរីកចម្រើនក្នុងបើកអាជីវកម្មក្នុងសហគមធុនតូច និងមធ្យមកម្ពុជា ដែលគ្រោងរៀបចំឡើង នៅលើទឹកដីខេត្តកោះកុង ទៅតាមលក្ខណៈបច្ចេកទេសពីមន្រ្តីជំនាញរបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងអនុវត្តន៍ខេត្តកោះកុង ដើម្បីបង្កើនចំណេះដឹងនឹងឱ្យមានសុពលភាព និងមានភាពរីកចម្រើនលើវិស័យឯកជន និងរកប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារទៅថ្ងៃអនាគត់។
ឧកញ៉ា តែ តាំងប៉ បានលើកឡើងយ៉ាងដូច្នេះថា៖ «បើបង ប្អូន អត់មានប្រាក់ប្រកបអាជីវកម្មបើអាជីកម្មធុនតូច និងមធ្យមទេ បងប្អូនអាចរកខ្ចីថវិកាពីធនាគារបាន តែការខ្ចីប្រាក់ពីធនាគារបងប្អូនត្រូវយកមកប្រើប្រាស់ ឱ្យចំគោលដៅមិនមែនខ្ចីយកមកទិញម៉ូតូទូស័ព្ទដៃចាយវាយហឺហានោះទេ»។
ឧកញ៉ាបានមើលឃើញថា សមាគមធុនតូច និងមធ្យមនៅកម្ពុជាមានច្រើនណាស់ ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រុំជ្រែកបន្ថែមទៀតទាំងថ្លៃបច្ចេកទេស ផ្នែកទីផ្សារក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់។
កម្មវិធីសិក្ខាសាលានេះ បានទទួលការឧបត្ថម្ភពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី (ខេមបូឌា) អិលភីស៊ី ក្រុមហ៊ុន Metfone អង្គការតម្លាភាពកម្ពុជា និងជាធនាគារព្រីនស៍។ សិក្ខាសិលានេះមានគោលបំណងដើម្បីជួយ ជំរុញការគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម ហើយសិក្ខាសាលានេះមានគោលបំណង ដើម្បីជួយជំរុញ ការគាំទ្រការគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធនតូច និងមធ្យម ដើម្បីស្នើសុំការគាំទ្រហិរញ្ញវត្ថុ និងហិរញ្ញបទានពីរដៃគូអភិវឌ្ឍន៍អង្គការអន្តរជាតិ និងធនាគារដៃគូរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀត៕