មានករណីរគ្រោះរញ្ជួយដីផ្ទួនគ្នាពីរដង បានកើតឡើងនៅឆ្នេរសមុទ្រ ភាគខាងលិចប្រទេសម៉ិកស៊ីកូ
07-06-2016 18:51
(ម៉ិចស៊ីកូ)៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារអង្កេតភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) នៅមុននេះបន្តិចបានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីផ្ទួនៗ ក្នុងកម្រិត ៦,៤រ៉ិចទ័រ និង៥,៥រ៉ិចទ័រ បានកើតឡើងនៅក្បែរឆ្នេរសមុទ្រ San Patricio ភាគខាងលិចប្រទេសម៉ិកស៊ីកូ។
ករណីទី១ បានកើតឡើងនៅតំបន់ឆ្នេរសមុទ្រ ចម្ងាយ ៩៣គីឡូម៉ែត្រ ពីភាគខាងត្បូងនៃទីក្រុង San Patricio និងលើកទី២ បានកើតឡើងនៅចម្ងាយ ៩១គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង San Patricio ដូចគ្នា។
នៅក្នុងរបាយការណ៍របស់ USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីលើកទី១ មានជម្រៅ ១០គីឡូម៉ែត្រ និងលើកទី២ មានជម្រៅ ៣៣គីឡូមែត្រ ប៉ុន្តែសម្រាប់ព័ត៌មានពីផលប៉ះពាល់នោះ នៅមិនទាន់ដឹងនៅឡើយទេ៕