(ភ្នំពេញ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Chen Po-liang របស់ក្រុមជម្រើសជាតិឆាយនីសតៃប៉ិ បានត្រឡប់ផ្ទះវិញហើយ និងកំពុងសម្រាក ព្យាបាលរបួសម្រាមដៃខាងឆ្វេង ដើម្បីទស្សនាការប្រកួតជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះ ជម្រើសជាតិខ្លួននាយប់ថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
កីឡាករវ័យ២៧ឆ្នាំ ដែលក្រុមអ្នកគាំទ្រកម្ពុជា កំពុងតែរង់ចាំខ្លាំង និងរកមុខដូចបូសនោះ បានសរសេរនៅលើ Facebook Page ផ្លូវការ របស់ខ្លួនដែលត្រូវបានដកស្រង់ដោយសារព័ត៌ចិន China Times បានឲ្យដឹងថា «ខ្ញុំត្រូវតែត្រ ឡប់ទៅវិញ ដើម្បីសម្រាកព្យាបាលក្នុង មន្ទីរពេទ្យ ខ្ញុំសុំទោសដែលធ្វើឲ្យអ្នកទាំងអស់គ្នាព្រួយបារម្ភពីខ្ញុំ ដែលរួមគ្នាជួយ ជាតិយើងក្នុងការប្រកួតនៅភ្នំពេញ ទឹកដីកម្ពុជាតែគួរឲ្យ ស្តាយខ្ញុំបានទទួលរងបាក់ម្រាមដៃខាងឆ្វេងនាពេលអំឡុងហ្វឹត ហាត់ ដែលគួរឲ្យស្តាយ ជាមួយនឹងក្រុមគ្រូពេទ្យឲ្យត្រឡប់ទៅ ព្យាបាលភ្លាមៗ»។
ជាចុងក្រោយនោះដែរ កីឡាករដែលប៉ះទង្គិចគ្នាជាមួយកីឡាករកម្ពុជា ឈិន ឈឿន នៅនាទីទី៨០ Chen Po-liang ក៏បានជូនពរឲ្យជម្រើស ជាតិឆាយនីសតៃប៉ិ ទទួលជ័យជំនះលើក្រុមកម្ពុជា នាយប់ថ្ងៃអង្គារ ទី០៧ ខែមិថុនានេះដែរ ដើម្បីបន្តដំណើរទៅជុំទី២ នៃវគ្គជម្រុះពានរង្វាន់ ប្រចាំទ្វីបអាស៊ី AFC Asian Cup UAE 2019 ដែលជិតចាប់ផ្តើម ហើយ៕