(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ សាកលវិទ្យាធិការរង នាយកមហាវិទ្យាល័យ នាយកមជ្ឈមណ្ឌល ក្នុងនាមយោធាចារ្យ និស្សិត និងសិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិទាំងអស់ សូមចូលរួមអបអរសាទរគោរពជូនលោកជំទាវ ជុំ សាមីន កែបជុតិមា ដែលត្រូវបានគណៈសង្ឃពុទ្ធសាសនាកម្ពុជា សម្តេចព្រះសង្ឃនាយក សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង និងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់សម្រេចផ្តល់គោរម្យងារ «អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍»។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីករាយនាពេលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរលោកជំទាវ សូមទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងភារកិច្ចថ្មីនេះ ដើម្បីបន្តចូលរួមកសាង និងថែរក្សាការពារព្រះពុទ្ធសាសនាឱ្យបានគង់វង្ស និងរីកចម្រើនសំបូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។
យើងខ្ញុំទាំងអស់គ្នាសូមគោរពនូវរាល់សកម្មភាពរបស់លោកជំទាវ ដែលកន្លងមក បានចូលរួមធ្វើឱ្យវិស័យព្រះពុទ្ធសាសនាសក្តិសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទនានា ដល់សេចក្តីថ្លៃថ្នូរ ការគង់វង្សស្ថិតស្ថេរ យូរអង្វែងនៃព្រះពុទ្ធសាសនា។ ជួយទីប្រតិបត្តិធម៌ វិន័យរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ធានាដល់ការលើកកម្ពស់អប់រំចរិយាធម៌ និងសីលធម៌សង្គម លើកកម្ពស់កិត្យានុភាពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ចូលរួមការងារសង្គម អប់រំសីលធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងឡាយលើលោក ទេវតាឆ្នាំថ្មី សូមយាងតាមប្រោះព្រំ ប្រសិទ្ធពរជ័យជូនលោកជំទាវ និងឯកឧត្តម ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីគោរពស្នេហា បានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕