(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ និងជាសះស្បើយ ១នាក់

២៖ លោក ពូទីន ចុះហត្ថលេខាលើច្បាប់ដើម្បីកាត់យកជាផ្លូវការ ទឹកដីច្រើនជាង ១៥ភាគរយរបស់អ៊ុយក្រែន

៣៖ សម្តេចតេជោ ហ៊ុន សែន សោកស្តាយចំពោះការបាញ់មីស៊ីល ដោយកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន

៤៖ ប្រមុខការពារជាតិតៃវ៉ាន់៖ «ចិនបានបំផ្លាញ ការព្រមព្រៀងគ្នាស្តីពីច្រកសមុទ្រតៃវ៉ាន់»

៥៖ អគ្គនាយកដ្ឋានគយ ស្នើសុំពន្យារពេលប្រមូលចំណូលពន្ធ លើរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលចុះបញ្ជីរួច ខណៈប្រាក់ពន្ធ ១០០លានដុល្លារ បានពីយុទ្ធនាការប្រមូលចំណូលលើរថយន្តអត់ពន្ធ

៦៖ លោក ចូ បៃដិន ព្រមានធ្វើឱ្យអ៉ីរ៉ង់ខាតបង់ធ្ងន់ធ្ងរ ជុំវិញការបង្រ្កាបលើក្រុមបាតុករ

៧៖ បណ្ឌិត គុណ ញឹម៖ និន្នាការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានសន្ទុះកើនឡើង

៨៖ មេដឹកនាំប្រទេសដីកោះសូឡូម៉ុន ត្រៀមធ្វើទស្សនកិច្ចទៅកាន់អូស្រ្តាលី ដើម្បីផ្សះផ្សារទំនាក់ទំនង ក្រោយការចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន

៩៖ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបានជាង២ពាន់លានដុល្លារស្មើនឹង៧៨.៦១% នៃផែនការច្បាប់ថវិកា នៅរយៈពេល៩ខែ

១០៖ សហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការនាវាផ្ទុកយន្ដហោះចម្បាំងទំនើបបំផុត របស់ខ្លួន ជាលើកដំបូង

១១៖ មេគយប្តេជ្ញាបន្តបង្ក្រាបរថយន្ដគ្មានពន្ធដូចភ្លៀងរលឹម ខណៈ៩ខែ បង្ក្រាបបាន៥១០គ្រឿង ហើយរថយន្តរត់ពន្ធចូលពីប្រទេសជិតខាងគ្មានទៀតទេ

១២៖ កងទ័ពអ៊ុយក្រែន វាយរុលទៅមុខកាន់តែលឿន នៅសមរភូមិខាងត្បូង និងខាងកើត

១៣៖ អគ្គនាយកគយ៖ អ្នកប្រើប្រាស់រថយន្ដ និងម៉ូតូអត់ពន្ធ នឹងជួបការលំបាកខ្លាំង ពិសេសប្រឈមផ្លូវច្បាប់

១៤៖ យោធាកូរ៉េខាងត្បូង សុំទោសចំពោះការធ្វើតេស្ដមីស៉ីលបរាជ័យ ដែលធ្វើឱ្យប្រជាជនភិតភ័យ

១៥៖ ឧបករណ៍អេឡិចត្រូនិក និងផលិតផលគ្រឿងសម្អាង នឹងក្លាយជាមុខទំនិញបន្ទាប់ ដែលគយពង្រឹងការបង្រ្កាប ការគេចពន្ធ បន្ទាប់ពីរថយន្ត

១៦៖ អាមេរិក៖ ចំនួនអ្នកស្លាប់កើនដល់១០៩នាក់ ក្រោយការវាយប្រហាររបស់ព្យុះហឺរីខិន Ian

១៧៖ រាជរដ្ឋាភិបាល សម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ និង ការរៀបចំដាក់ឱ្យដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណា

១៨៖ អ៉ីរ៉ង់កោះហៅឯកអគ្គរាជទូតអង់គ្លេស ជុំវិញ «សម្តីជ្រៀតជ្រែក» របស់ក្រសួងការបរទេសអង់គ្លេស

- ព័ត៌មាន Fresh News Plus

១៖ Google បិទសេវាកម្ម Google Translate នៅក្នុងប្រទេសចិនដីគោក ខណៈភាពតានតឹងរវាងប្រទេសទាំងពីរកំពុងបន្ត

២៖ Elon Musk យល់ព្រមដើរទៅមុខជាមួយកិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារវិញហើយ

៣៖ ទីបំផុត NVIDIA សម្រេចបិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីហើយ

៤៖ បវរកញ្ញាអ៊ុយក្រែន សម្តែងការមិនពេញចិត្ត ពេលអ្នករៀបចំកម្មវិធី «Miss Grand International» ដាក់ឲ្យស្នាក់នៅបន្ទប់រួម ជាមួយបវរកញ្ញារុស្សី

៥៖ អារ៉ាប៊ីសាអូឌីត នឹងធ្វើម្ចាស់ផ្ទះ Asian Winter Games ឆ្នាំ២០២៩ នៅទីក្រុងធំសម្បើម NEOM

៦៖ ខ្សែប្រយុទ្ធ Higuain ប្រកាសចូលនិវត្តន៍នៅបំណាច់រដូវកាលនេះ ក្រោយរត់លើទីលាន ២៥ឆ្នាំ

៧៖ ក្រុមលេងមិនទាន់ចាញ់ Napoli វាយបកឈ្នះ Ajax ៦-១ ក្នុងប្រកួតទី៣ នៅ UCL

៨៖ ការប្រកួតបាល់ទាត់នៅអឺរ៉ុប នឹងត្រូវធ្វើការស្ងប់ស្ងាត់ ១នាទី ដើម្បីសម្តែងការចងចាំជនរងគ្រោះនៃគ្រោះមហន្តរាយនៅឥណ្ឌូនេស៊ី

៩៖ YG ចាត់វិធានការក្តៅតាមផ្លូវច្បាប់ ប្រឆាំងនឹងបុគ្គលចែកចាយរូបភាពឯកជនរបស់ Jennie ធ្វើឲ្យប៉ះពាល់កេរ្ត៍ឈ្មោះតារារបស់ខ្លួន


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)