អភិបាលស្រុកចិត្របុរី នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ១គ្រួសារ ដែលត្រូវបានភ្លើងឆេះផ្ទះ
07-06-2016 17:29
(ក្រចេះ)៖ លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី តំណាងលោកអភិបាលខេត្ត បាននាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ១គ្រួសារ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលត្រូវបានភ្លើងឆេះផ្ទះកាលពីខែកុម្ភះ កន្លងទៅ ស្ថិតក្នុងភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
លោកអភិបាលស្រុក បានឱ្យដឹងថា គ្រួសារដែលមានជីវភាពក្រលំបាក គ្មានទីពឹង បានទទួលអំណោយមនុស្សធម៌នេះ ឈ្មោះ ប្រាណ ឌុល អាយុ៤៧ឆ្នាំ និងប្រពន្ធរងរបួសធ្ងន់ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ លោកបានបន្ដថា អំណោយដែលផ្ដល់ជូននេះ គឺបានមកពីសប្បុរសជនតាមរយៈលោកអភិបាលខេត្ត និងបានសាងសងលផ្ទះឈើមួយខ្នង ដែលចំណាយទឹកប្រាក់អស់ជាង ៣ពាន់ដុល្លារ៕