គ.ជ.ប ប្រកាសជ្រើសរើស មន្ដ្រីជាប់កិច្ចសន្យា រយៈពេលខ្លីចំនួន១៦៨នាក់ ដើម្បីបម្រើការ សម្រាប់ការចុះឈ្មោះបោះឆ្នោត
07-06-2016 17:03
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសជ្រើសរើស មន្ដ្រីបុគ្គលិក ជាប់កិច្ចសន្យារយៈពេលខ្លី ១៦៨នាក់ ដើម្បីបម្រើការ សម្រាប់ ការចុះឈ្មោះបោះឆ្នោត។ការជ្រើសរើសនេះ នឹងចាប់ផ្ដើមទទួលពាក្យ ចាប់ពី ថ្ងៃទី១៥ ខែមិថុនា រហូតដល់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ គ.ជ.ប ដែល អង្គភាព Fresh News ទើបទទួលបាន នៅថ្ងៃនេះ។
ក្នុងនោះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា បេក្ខជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារសូមទៅ ទំនាក់ទំនងដាក់ពាក្យនៅទីស្ដីការ គ.ជ.ប ដែលមានទីតាំង ស្ថិតនៅក្នុងក្រសួងមហាផ្ទៃ អាគារH នៅរៀងរាល់ម៉ោងធ្វើការ។ សូមបញ្ជាក់ថា ពាក្យសុំចូលបម្រើការងារ មានចែកជូនដោយឥតគិតថ្លៃ៕
សូមអានសេចក្តីជូនដំណឹង របស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖