(ក្រចេះ)៖ លោក ភឹម ភីរ៉ា និងលោក សុខត្រី ហាណេះ អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងត្រួតពិនិត្យនៅតាមមូលដ្ឋានឃុំ ទាំង៨ នៅក្នុងមូលដ្ឋានស្រុកឆ្លូង ដែលរងផលប៉ះពាល់ដោយសារទឹកជន់លិចផ្ទះសម្បែងរបស់ពលរដ្ឋ និងដំណាំផ្សេងៗ។
លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែតុលាថា ស្រុកឆ្លូងមានឃុំចំនួន៨ មាន៤៧ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន ១៤.៣៨៥គ្រួសារ មានផ្ទៃដី សរុប ១.០៤៧ គីឡូម៉ែត្រកាការ៉េ ផ្ទៃដីបង្កបង្កើនផលសរុបចំនួន ២៩.៤២០ហិកតា ហើយប្រជាពលរដ្ឋប្រមាណ៨៥% ជាកសិករពឹងផ្អែកលើវិស័យលើរបកសិកម្មដែលជាវិស័យចំបងក្នុងការទ្រទ្រង់ជីវភាពរស់នៅ។
លោកស្រីអភិបាលស្រុក បានបញ្ជាក់ទៀតថា ដោយសារមានទឹកភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលយូរ កម្ពស់ទឹកទន្លេមគង្គឆ្នាំ២០២២នេះ គឺបានហក់ឡើងខ្ពស់ជាងឆ្នាំ២០២១ ក្នុងកំរិតកម្ពស់២០,ម៦១ បណ្តាលឲ្យឃុំមួយចំនួននៅក្នុងស្រុកឆ្លូង បានរងនូវផលប៉ះពាល់រួមមាន៖
*ស្រូវវស្សាចំនួន១.៨១២ហិកតា និងផ្ទៃដីស្រូវប្រាំងចំនួន៣.២៨១ហិកតា
*ដំណាំ រួមផ្សំសរុបចំនួន៩៥,៨០ហិកតា
*ជម្លៀសសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព សរុបចំនួន១៤៣ក្បាល
*ប៉ះពាល់ហេដ្ឋារចនាសម្ពន័លិច សាលារៀនចំនួន៧ កន្លែង ផ្លូវលំចំនួន១៤ខ្សែ ប្រវែង២៨.៤០០ម៉ែត្រ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១.៣២០គ្រួសារផងដែរ៕