(ព្រះសីហនុ)៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា កម្មវិធីវិនិយោគ៣ឆ្នាំ រំកិលមានសារៈសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ស្ថាប័ន ដើម្បីបំប្លែងគោលដៅក្នុងក្របខ័ណ្ឌអភិវឌ្ឍ ផែនការអភិវឌ្ឍខេត្តឱ្យទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តព្រះសីហនុ សម្រាប់បីឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
ការលើកឡើងបែបនេះរបស់លោក ឡុង ឌីម៉ង់ បានធ្វើឡើងក្នុងឱកាសលោក និងលោក ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមចូលរួមកិច្ចប្រជុំពិភាក្សា ពិនិត្យ និងកែសម្រួលសេចក្តីណែនាំ ស្តីពីការរៀងចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។
ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ បានថ្លែងថា តាងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការសម្រសម្រួលបច្ចេកទេសខេត្ត សេចក្តីព្រាង សេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្ត ការពិភាក្សាពិតជាមានសារៈសំខាន់របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ក្នុងគោលបំណងសម្រេចឱ្យបាននូវសេចក្តីណែនាំស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត និងគម្រោងសកម្មភាពវិនិយោគអភិវឌ្ឍរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៣រួមមាន៖ ក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានកិតិ្តយុត្ត ត្រូវបានរៀបចំឡើងដោយផ្អែកលើ ឧបករណ៍ជាមូលដ្ឋាន យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (២០១៩-២០២៣) ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យប្រកាសអន្តរក្រសួងគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍ៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្តឯកសារស្ថានភាព ខេត្តព្រះសីហនុ ឆ្នាំ២០២១ ផែនការគ្រប់គ្រងចំណូលចំណាយថវិការរបស់រដ្ឋបាលខេត្តឆ្នាំ២០២២ និងលិខិតបទដ្ឋានកិត្តិយុត្តនានាជាមូលដ្ឋាន។
លោកបានបន្តថា កម្មវិធីវិនិយោគ ជាឧបករណ៍សំខាន់សម្រាប់បង្ហាញនូវគម្រោងសកម្មភាព ឬសេវាអាទិភាពនានារបស់ខេត្ត ដល់ដៃគូពាក់ព័ន្ធទាំងទីភ្នាក់ងាររដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ចានទៅតាមជំហាននីមួយៗដែលបានអនុវត្តកន្លងមកទាមទារឱ្យមានការចូលរួមពិនិត្យ ពិភាក្សា និងកែសម្រួលក្នុងកិច្ចប្រជុំក្រុមការងារ ស្របតាមក្របខ័ណ្ឌពេលវេលា។
ឈរលើក្របខ័ណ្ឌទស្សនៈរួម ដែលកំណត់អំពីតួនាទីមិនអាចខ្វះបាននៃការវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ច យើងបង្កើតធាតុចូល និងអាចធានាបានថាដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រួមចំណែកកំណើនសេដ្ឋកិច្ចទូទាំងខេត្ត ក៏ដូចជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់ប្រែក្លាយគោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាខេត្ត៕