(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានទទួលអំណោយពីសប្បសជននានា បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកា ដើម្បីគាំទ្រការរៀបចំពិធីប្រណាំងទូក «ង» នៅក្នុងក្រុងកំពង់ចាម នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។
គ្រឿងឧបភោគ បរិភោគ ដែលសប្បុរសជនបានឧបត្ថម្ភមានដូចជា៖ អង្ក ២,០០០គីឡូក្រាម មី ១០០កេស ទឹកក្រូច ១០កេស ទឹកបរិសុទ្ធ ១០កេស ២០០យួរ ថវិកាជាង ១៦លានរៀល និងប្រាក់ដុល្លារចំនួន ២,៥០០ដុល្លារ។
ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីគាំទ្រ ក៏ដូចជាការផ្ដល់កម្លាំងចិត្ត ដល់រដ្ឋបាលខេត្ត ក្នុងការរៀបចំពិធីប្រណាំងទូក «ង» និងទូកខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ៕