(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញា ចែកចាយគ្រឿងញៀន យ៉ាងសកម្ម ដែលទើបតែចេញពីគុកបាន១ឆ្នាំ និងដកហូតបានថ្នាំញៀនបានជិត ២០០០គ្រាប់។
លោក សរ ប៊ុនសឿន មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកបានបន្ដថា ជនសង្ស័យ ជាមុខសញ្ញាចាស់ ចែកចាយគ្រឿងញៀន ទើបចេញពីគុកបាន១ឆ្នាំនេះឈ្មោះ យួន ចាន់ឌី អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្នពួក ក្នុងនោះដែរកម្លាំងរបស់លោកបានដកហូត បានថ្នាំញៀ១៩៩៣គ្រាប់ ទូរស័ព្ទដៃ ២គ្រឿង និងម៉ូតូ១គ្រឿង។ បច្ចប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនខ្លូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការ តាមនីតិវិធី៕