Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,១៩៨,៩៤១នាក់, ដូសទី៣ចំនួន ១០,១៩៨,៨៣៩នាក់, ដូសទី៤ចំនួន ៤,៣៤៣,៤៧៤នាក់ និងដូសទី៥ចំនួន ៨៩៣,៨៧២នាក់ (គិតត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២) (Video inside)

05-10-2022 06:54

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩៨,៩៤១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៧,៧០៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,៧៥៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៩,៤៨០នាក់
៤៖ អាយុ៥ឆ្នាំ ៤២៤,០៣០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧០,៩៦៧នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,១៩៨,៨៣៩នាក់, ដូសទី៤ចំនួន ៤,៣៤៣,៤៧៤នាក់ និងដូសទី៥ចំនួន ៨៩៣,៨៧២នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕