បើកបរសូមកុំល្មើសល្បឿនកំណត់! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៤ ខែតុលាម្សិលមិញ គ្មានអ្នកស្លាប់ទេ មានតែអ្នករបួសម្នាក់
05-10-2022 06:25
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១លើក មិនមានមនុស្សស្លាប់ទេ មានតែរងរបួសម្នាក់។
សូមជម្រាបថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ដោយសារការបើកបរល្បឿនលឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕